កម្ពុជាកំពុងជួយរកទីផ្សារនៅក្រៅប្រទេស សម្រាប់ពលរដ្ឋនិងសហគ្រាសដែលផលិតសម្ភារប្រើប្រាស់ពីជីវប្លាស្ទិក
ក្រសួងបរិស្ថាន កំពុងពិភាក្សា និងស្វែងរកទីផ្សារសម្រាប់ប្រជាសហគមន៍ និងសហគ្រាសធុនតូច-មធ្យមនៅកម្ពុជា លើការនាំចេញសម្ភារប្រើប្រាស់ដែលផលិតពីចេញពីជីវប្លាស្ទិក ដូចជា អង្ករ ដំឡូងមី និងរុក្ខជាតិមួយចំនួន ជំនួសឱ្យការប្រើប្រាស់ប្លាស្ទិកតែម្តងហើយបោះចោល ទៅកាន់ប្រទេសម៉ាល់ឌីវ (Maldives) និងបណ្តាប្រទេសមួយចំនួនទៀត។