អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រសួង​មិន​ទទួល​ស្គាល់​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ចេញ​ដោយ​ក្រុមហ៊ុន​ឬ​បុគ្គល​ឯកជន​ឡើយ

ក្រសួងសុខាភិបាល​បាន​ប្រកាស​មិនទទួលស្គាល់បណ្ណឬវិញ្ញាបនបត្រ​ចាក់វ៉ាក់សាំង​កូវីដ-១៩ ដែលចេញដោយក្រុមហ៊ុនឯកជន​ឬបុគ្គលណា ក្រៅពីក្រសួងសាម៉ី​ផ្ទាល់​ និង​ក្រសួង​​ការ​ពារ​​ជាតិឡើយ​។

មន្ត្រី​ក្រសួង​សុខាភិបាល​ អំពាវនាវ​ពលរដ្ឋ​ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង​ក្នុង​ពេល​សម្រាក​បុណ្យ​​ចូល​​ឆ្នាំ​

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩​ដូស​មូលដ្ឋាន ទៅចាក់​នៅក្នុង​អំឡុង​ពេល​សម្រាក​បុណ្យ​ចូល​ឆ្នាំថ្មី ចាប់ពី​ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ខាង​មុខ​នេះ។

ពលរដ្ឋម្នាក់កាន់កាតចាក់រ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ នៅពីមុខសាលាបឋមសិក្សាភ្នំពេញថ្មី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ​មិន​បាច់​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ នៅ​ពេល​ចេញ​ចូល​ទីតាំង​ផ្សេង​នានា

រដ្ឋបាល​រាជធានី​​ភ្នំពេញ ស​ម្រេច​មិនឱ្យកុមារ​​អាយុ៦ឆ្នាំដល់​​​ក្រោម១៨ឆ្នាំ បង្ហាញ​​​បណ្ណ​​ចាក់​​វ៉ាក់​​សាំង​​កូវីដ-១៩ រាល់​​ពេល​​​ចេញ-ចូល​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈនិងឯកជន​​ទាំង​​អស់ក្នុង​រាជធានីភ្នំពេញ​​នោះទេ ពីព្រោះពួក​គេមិន​មែន​ជាក្រុម​ហានិភ័យដែលមានការចម្លងសកម្មនៃជំងឺ​កូវីដ-១៩​នោះ​ទេ។

សហជីព​ថា​ការ​មិន​ផ្ដល់​សេវា​របស់​ ប.ស.ស​ ជូន​កម្មករ​ដែល​មិន​មាន​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ បង្ហាញ​ពី​ការ​រើសអើង​

ថ្នាក់ដឹកនាំ​សហជីពមួយចំនួនបានលើកឡើងថា ចំពោះករណីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ប្រកាសថា ​កម្មករដែលមិនមានបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មិនអាចទទួលសេវាពី ប.ស.ស បាននោះ គឺស្ថិត​ក្រោម​រូបភាពនៃការគំរាមកំហែងនិងរើសអើង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ