
តុលាការកាត់ទោសអតីតមន្ត្រីក្រសួងយុត្តិធម៌ម្នាក់ជាប់ពន្ធនាគារ២ឆ្នាំកន្លះ ករណីកាន់កាប់ដីរដ្ឋនៅមណ្ឌលគិរី
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ម្នាក់ឱ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ ពាក់ព័ន្ធនឹងការកាន់កាប់ដីរបស់រដ្ឋទំហំប្រមាណ១ ០០០ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។