
លោក ហ៊ុន ម៉ាណែត ឱ្យទប់ស្កាត់បរទេសបង្ខូចឈ្មោះកម្ពុជាក្រោយរងការរិះគន់
មេដឹកនាំកម្ពុជាលោក ហ៊ុន ម៉ាណែត បានបញ្ជាផ្ទាល់មាត់ទៅមន្ត្រីឱ្យបន្តទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលសំដៅដល់ជនបរទេសមួយចំនួន ដែលធ្លាប់បានកើតឡើង ដោយថា បានធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ដែលសារនេះជំរុញឱ្យមានការលើកឡើងថា អ្នកធ្វើឱ្យកម្ពុជាបាក់មុខ និងពលរដ្ឋរងគ្រោះ គឺគេដឹកនាំ។
