
គណបក្សឆន្ទៈខ្មែរសម្រេចដាក់បេក្ខជនឈរឈ្មោះជាមួយគណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣
គណបក្សឆន្ទៈខ្មែរ សម្រេចមិនដាក់បញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ជ្រើសតាំងតំណាងរាស្រ្តដែលបម្រើឱ្យការបោះឆ្នោតរដ្ឋសភា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទេ គឺគណបក្សក្រៅរដ្ឋាភិបាលមួយនេះ សម្រេចជ្រកក្រោមឆ័ត្រតែមួយជាមួយនឹងគណបក្សភ្លើងទៀន ខណៈគណបក្សកាន់អំណាចចាត់ទុកការរួមកម្លាំងគ្នានេះថា នឹងមិនធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ត្រូវព្រឺខ្នងណាមួយនោះឡើយ។