
សង្គមស៊ីវិលជំរុញឱ្យពង្រឹងប្រសិទ្ធភាពការិយាល័យប្រជាពលរដ្ឋ
ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា «ការិយាល័យប្រជាពលរដ្ឋ» មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកជំរុញតម្លាភាពសង្គម កាត់បន្ថយជម្លោះនៅថ្នាក់មូលដ្ឋាន ប៉ុន្តែប្រជាពលរដ្ឋហាក់មិនសូវចាប់អារម្មណ៍ប្រើប្រាស់សេវានេះទេ ដែលការណ៍នេះ ក្រសួងមហាផ្ទៃគួរពង្រឹងប្រសិទ្ធភាពឡើងវិញ។