លោក កឹម សុខា ជួបទទួលទានអាហារ និងពិភាក្សាការងារជាមួយលោក Pablo Kang ឯកអគ្គរាជទូតនៃប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

លោក​ កឹម​ សុខា​ រំពឹងថា​អូស្ត្រាលី​នឹង​បន្ត​ជួយ​ពលរដ្ឋ​កម្ពុជា​ស្រប​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ រំពឹងថា ប្រទេសអូស្ត្រាលីនឹងបន្តជួយ​ដល់ប្រ​ជាពលរដ្ឋកម្ពុជា​ឱ្យទទួលបាននូវអ្វីដែលស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សង្គមស៊ីវិលថាជិត៣០ឆ្នាំមកនេះ រដ្ឋាភិបាលនៅមិនទាន់​​អនុវត្តរដ្ឋធម្មនុញ្ញ​​ឱ្យបានពេញ​លេញនៅឡើយ

មន្រ្តីអង្គការសង្គមស៊ីវិលយល់ឃើញថា ក្នុងរយៈពេលជិត៣០​​ឆ្នាំ​​​មក​នេះ ខ្លឹមសារ​សំខាន់ៗ​មួយ​ចំនួនដូច​មាន​កំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​ហាក់​​​មិន​​បាន​​​​​អនុវត្ត​​ឱ្យបានពេញលេញនោះទេ ដែលជាហេតុនាំឱ្យមានការរិះគន់​​ថា មាន​កា​ររំលោភទៅនឹង​ស្មារតី​នៃកិច្ចព្រមព្រៀងទីក្រុង​ប៉ារីសផង​និងរដ្ឋធម្មនុញ្ញផង។

លោក កឹម សុខា និងលោក ហ៊ុន សែន។

លោក ហ៊ុន​ សែន​​ និង​លោក ​កឹម​ សុខា​ រម្លឹក​ខួប​​​និង​អំពាវនាវ​ឱ្យ​​​រួមគ្នា​គោរព​​​រដ្ឋ​ធម្មនុញ្ញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បាន​អបអរខួបនៃការ​ដាក់ឱ្យ​ប្រើប្រាស់​រដ្ឋធម្ម​នុញ្ញ ខណៈ​​ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអំពាវនាវឱ្យ​រួម​គ្នា ការ​ពារ គោរព និងអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជាតាមស្មារតីដើម ដែលមានកិច្ចព្រមព្រៀងសន្តិភាពទី​ក្រុងប៉ារីសធ្វើជាមូលដ្ឋាន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ