
សាលាដំបូងក្រុងភ្នំពេញទទួលយកភស្តុតាងដាក់បន្ទុករបស់តំណាងអយ្យការក្នុងសំណុំរឿងលោក កឹម សុខា
សម្រាប់សវនាការលើកទី៥៣ នៅថ្ងៃពុធនេះ មិនសូវជាមានភាពតានតឹងដូចលើកមុនៗនោះទេ ហើយគ្រប់ភាគីក្នុងបន្ទប់ជំនុំជម្រះក៏មិនសូវប្រកែកគ្នាខ្លាំងដូចសព្វមួយដងដែរ ខណៈប្រធានក្រុមប្រឹក្សាជំនុំជម្រះសម្រេចទទួលយកភស្តុតាងថ្មីដែលតំណាងអយ្យការស្នើសុំបញ្ចូលបន្ថែមទៀតកាលពីសប្ដាហ៍មុន ក្នុងការដាក់បន្ទុកប្រឆាំងជនជាប់ចោទ។