
សមត្ថកិច្ចកំពុងបន្តស្វែងរកជនរងគ្រោះចុងក្រោយដែលជួបឧបទ្ទវហេតុលិចទូកនៅខេត្តកណ្ដាល
សមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តស្វែងរកជនរងគ្រោះចុងក្រោយដែលជួបឧបទ្ទវហេតុលិចទូកដ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
សមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តស្វែងរកជនរងគ្រោះចុងក្រោយដែលជួបឧបទ្ទវហេតុលិចទូកដ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) នៅថ្ងៃចន្ទម្សិលមិញ បានបញ្ជាឱ្យភ្នាក់ងារអនុវត្តច្បាប់គ្រប់គ្រងអាវុធ និងបង្រ្កាបការប្រើប្រាស់គ្រឿងញៀនឱ្យបានតឹងរ៉ឹង បន្ទាប់ពីមានករណីបាញ់ប្រហារដោយអតីតនគរបាលនៅមណ្ឌលថែទាំកុមារ។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃពុធម្សិលមិញថា ករណីកុមារស្លាប់រាប់សិបនាក់ នៅក្នុងប្រទេសហ្គាំប៊ី (Gambia) ដោយបញ្ហាតម្រងនោមធ្ងន់ធ្ងរ អាចពាក់ព័ន្ធនឹងស៊ីរ៉ូបំបាត់ក្អក និងផ្តាសាយ ដែលផលិតដោយក្រុមហ៊ុនផលិតឱសថនៅប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នេះ។
អាណាព្យាបាលទារកដែលប្ដឹងម្ចាស់ក្រុមហ៊ុនម្សៅទឹកដោះគោ «នូទ្រីលេត (Nutrilatt)» ស្នើតុលាការពន្លឿនចេញសាលក្រមជាលាយលក្ខណ៍អក្សរផ្លូវការជូនពួកគេឱ្យបានឆាប់ ដើម្បីបញ្ចប់សំណុំរឿងនេះ និងផ្ដល់យុត្តិធម៌ដល់កូនៗរបស់ពួកគាត់ ខណៈសាលក្រមនោះ តុលាការបានប្រកាសជាសាធារណៈក្នុងសវនាការរយៈពេល៤ខែមកហើយ។
ទារកដ្ឋានសហគមន៍ថែទាំកុមារចំបក់ គឺជាទារកដ្ឋានថែទាំមួយក្នុងចំណោមទារកដ្ឋានថែទាំចំនួនបី ដែលត្រូវបានបង្កើតឡើងដោយអង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះ «អង្គការពិភពកុមារ និងអភិវឌ្ឍន៍» នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
អង្គការអន្តរជាតិចំនួន៦ដែលធ្វើការផ្នែកសិទ្ធិកុមារ រកឃើញថា កុមារនិងយុវជនកម្ពុជាប្រមាណ ៨០% មានសម្ពាធដោយផ្ទាល់និងប្រយោល ដោយសារតែឪពុកម្ដាយរបស់ខ្លួនជំពាក់បំណុលគេ ឬកំពុងប្រឈមបញ្ហាលុយកាក់សម្រាប់តម្រូវការមូលដ្ឋាន ដូចជា ចំណាយលើការហូបចុក និងថ្លៃសាលា ជាដើម ខណៈរឿងនេះដាក់គំនាបឱ្យពួកគេយល់ថា ខ្លួនគួររកប្រាក់ចំណូលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យានិងអ៊ីនធឺណិត ធ្វើឱ្យការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញកំពុងរីករាលដាល និងក្លាយជាក្ដីបារម្ភសម្រាប់ពិភពលោកទាំងមូល និយាយជារួម និងសម្រាប់កម្ពុជាផងដែរ។
រដ្ឋាភិបាលអាមេរិកផ្ដល់មូលនិធិគាំទ្រនូវទឹកប្រាក់ចំនួន២៥លានដុល្លារ សម្រាប់បង្កើនបទពិសោធន៍អំណាននិងការសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សានៅកម្ពុជា។
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ក្ដីករណីអាណាព្យាបាលទារកប្ដឹងម្ចាស់ក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt នៅចុងខែវិច្ឆិកាខាងមុខនេះ ខណៈអាណាព្យាបាលទារករងគ្រោះ បានទទូចស្នើសុំឱ្យតុលាការឆាប់បញ្ចប់សំណុំរឿងមួយនេះ។
របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ បានរិះគន់ទៅលើរដ្ឋាភិបាលដែនកោះណារុ ចំពោះបរាជ័យរបស់ខ្លួនក្នុងការការពារកុមារៗស្វែងរកសិទ្ធិជ្រកកោន ឲ្យគេចផុតពីការរំលោភបំពានផ្លូវភេទ នៅក្នុងមណ្ឌលឃុំខ្លួនមួយដែលគ្រប់គ្រងដោយអូស្ត្រាលី នៅលើដែនកោះនេះ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម