អ្នកឃ្លាំមើលថាពានអាមេរិកផ្ដល់ឱ្យកញ្ញា ឈឹម ស៊ីថរ ជាការរំឭកពីកាតព្វកិច្ចស្ដារសិទ្ធិមនុស្សនៅកម្ពុជា
អ្នកឃ្លាំមើលលើកឡើងថា ការដែលសហរដ្ឋអាមេរិកផ្ដល់ពានការពារសិទ្ធិមនុស្សសកលឱ្យកញ្ញា ឈឹម ស៊ីថរ ហាក់ជាសាររំឭកឱ្យរដ្ឋាភិបាលកម្ពុជាបំពេញកាតព្វកិច្ច អនុវត្តគោលការណ៍សិទ្ធិមនុស្សសកល ដើម្បីបើកលំហប្រជាធិបតេយ្យឡើងវិញ និងការពារផលប្រយោជន៍ជាតិ។