អាមេរិក​ជំរុញឲ្យចិនបន្តដាក់សម្ពាធលើកូរ៉េខាងជើង​

រដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន ជំរុញឲ្យទីក្រុងប៉េកាំង បន្តដាក់សម្ពាធលើកូរ៉េខាងជើង​ ឲ្យត្រឡប់ទៅរកតុចរចាវិញ ដើម្បីការពារកុំឲ្យទីក្រុងព្យុងយ៉ាង បន្តកម្មវិធីអាវុធនុយក្លេអ៊ែបង្កជម្លោះនៅក្នុងតំបន់។​

លោក គីម ជុងអ៊ុន ថា កូរ៉េ​ខាង​ជើង​ត្រៀម​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប

មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ប្រកាស​ថ្ងៃ​នេះ​ថា ប្រទេស​នេះ​ជិត​ចាប់​ផ្ដើម​សាក​ល្បង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ហើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​Reuters បានដក​ស្រង់​សម្ដី​លោក គីម ដែល​បាន​ថ្លែង​តាម​ទូរទស្សន៍​ថា ការ​ស្រាវ​ជ្រាវ និង​ការ​អភិវឌ្ឍ​សម្ភារៈ​សឹក​ថ្មីៗ កំពុង​ដំណើរការ​ទៅ​យ៉ាង​សកម្ម ហើយ​ការ​រៀបចំ​សម្រាប់​សាក​ល្បង​គ្រាប់​​ឆ្លង​ទ្វីប ក៏​កំពុង​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ដែរ។

ចិន​បរាជ័យ​ក្នុង​ការ​រារាំង​កិច្ច​ប្រជុំ UN លើ​រឿង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​នេះ បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​មិន​ខ្វល់​នឹង​ការ​ជំទាស់​ពី​ប្រទេស​ចិន រុស្ស៊ី និង​ប្រទេស ៣​ទៀត​ ដែល​បាន​ព្យាយាម​រារាំង​កិច្ច​ប្រជុំ​នេះ​នោះ​ឡើយ។

រដ្ឋ​អាជ្ញា​កូរ៉េ​ខាង​ត្បូង​គ្រោង​សាក​សួរ​អ្នកស្រី ផាក នៅ​សប្ដាហ៍​នេះ​ជុំវិញ​រឿង​អាស្រូវ​នយោបាយ

រដ្ឋអាជ្ញាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងសាកសួរប្រធានាធិបតី អ្នកស្រី ផាក ហ្គឹនហេ នៅសប្ដាហ៍នេះ ជុំវិញរឿងអាស្រូវនយោបាយ ដែលកំពុងរួមរិតតំណែងរបស់គាត់នៅពេលនេះ

អាមេរិក​សម្រេច​រាំង​ខ្ទប់​មិន​ឲ្យ​កូរ៉េ​ខាង​ជើង​ចូល​ទៅ​​ប្រើ​ប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ អាមេរិក​បាន​សម្រេច​ហាម​ឃាត់ជា​ផ្លូវការ​នូវ​រាល់​ស្ថាប័ន​ហិរញ្ញវត្ថុ​អាមេរិក​ទាំង​អស់ មិន​ឲ្យ​បើក ឬ​រក្សា​ទុក​គណនី​ធនាគារ​ណា​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​នាម​ធនាគារ​កូរ៉េ​ខាង​ជើង។

កូរ៉េ​ខាង​ជើង​ប្រឈម​នឹង​​ទឹក​ជំនន់ ប្រជាជន ៦០​នាក់​ស្លាប់

កូរ៉េ​ខាង​ជើង កំពុង​ប្រឈម​មុខ​នឹង​ទឹក​ជំនន់​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​បាន​ផ្ដាច់​ជីវិត​មនុស្ស ៦០​នាក់ និង​បង្ខំ​ឲ្យ​មនុស្ស​ជាង ៤​ម៉ឺន ៤​ពាន់នាក់​ គ្មាន​ផ្ទះ​សម្បែង។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង។

អាមេរិក បារាំង និង​អង់គ្លេស​ជំរុញ​ឲ្យ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េ​ខាង​ជើង

សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​បារាំង បាន​ជំរុញ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ឲ្យ​ដាក់​ទណ្ឌកម្ម​ថ្មី ទៅ​លើ​កូរ៉េ​ខាង​ជើង ជុំ​វិញ​ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរដ៏​ធំ​បំផុត និង​លើក​ទី ៥ របស់​ប្រទេស​នេះ ខណៈ​ដែល​ក្រុម​ប្រឹក្សា​មួយ​នេះ បាន​ថ្កោល​ទោស​ចំពោះ​សកម្មភាព​របស់​ក្រុង​ព្យុងយ៉ាង។ នេះ​ដោយ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រជាពលរដ្ឋ​រាប់ពាន់នាក់​បានរត់ភៀសខ្លួនចេញពីកូរ៉េខាងជើង ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់គឺកម្រមាន (រូបពី​BBC)

មន្រ្តីចារកម្មជាន់ខ្ពស់របស់កូរ៉េខាងជើងចុះ​ចូល​ជាមួយ​កូរ៉េខាងត្បូង

ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបានបញ្ជាក់នៅ​ថ្ងៃចន្ទនេះ​ថា​ មន្រ្តីចារកម្ម​យោធា​ជាន់ខ្ពស់​ម្នាក់​របស់​កូរ៉េខាងជើងដែល​មើល​ការ​ខុស​ត្រូវ​លើ​ការងារ​ចារកម្ម​ បានរត់ទៅចុះ​ចូល​ជាមួយ​កូរ៉េខាងត្បូង។

មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន(រូបថតពីសារព័ត៌មាន Channel News Asia)

កូរ៉េខាងជើង​គំរាម​ជា​ថ្មី​ប្រើ​អាវុធ​នុយក្លេអ៊ែ​បាញ់​កំទេច​អាមេរិក​

​កូរ៉េ​ខាងជើង​បាន​ផ្សព្វផ្សាយ​ខ្សែ​វី​ឌី​អូ​មួយ រយៈពេល​៤​នាទី​១១​វិនាទី មានឈ្មោះ​ថា ជោគវាសនា​ចុងក្រោយ ដែល​ខ្សែ​វី​ឌី​អូ​នេះ ពិពណ៌នា​ពី​យុទ្ធនាការ​នៃ​ការធ្វើ​សង្គ្រាមកាលពីអតីតកាល និង ផែនការ​បាញ់​អាវុធនុ​ក្លេ​អ៊ែ​កំទេច​សហរដ្ឋអាមេរិ​ក​។​
​ក្នុង​ខ្សែ​វី​ឌី​អូ​នោះ បាន​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការធ្វើ​សង្គ្រាម​តាំងពី​ឆ្នាំ​១៩៥០​មក ហើយកងទ័ព​អាមេរិក​ទទួលរង​ការខូចខាត និង បរាជ័យ​ជា​បន្តបន្ទាប់​។ ក្នុង​ខ្សែ​វី​ឌី​អូ ក៏​បាន​បង្ហាញ រូបភាព​អាវុធ​នុយក្លេអ៊ែ​បាញ់​ចេញពី​នាវា​មុជទឹក ហើយ​ហោះ​ទៅលើ​កប់​ពពក

នាវាចម្បាំង​របស់​កូរ៉េខាងជើង​បាត់​ខណៈ​សមយុទ្ធ​កូរ៉េ​ខាងត្បូង​និង​អាមេរិក​នៅ​តែ​បន្ត​

កងទ័ព​របស់​សហរដ្ឋអាមេរិក បាន​រាយការណ៍​ថា នាវាចម្បាំង​របស់កូរ៉េ​ខាងជើង បានបាត់ដោយ​ពួកគេ​សង្ស័យថា បាន​លិច ស្របពេល​ដែល​សមយុទ្ធ​រវាង​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​នៅ​តែ​បន្ត​។​
​នាវា​សហប្រតិបត្តិការ​របស់​សហរដ្ឋអាមេរិក​នៅ​ជិត​នាវា​របស់​កូរ៉េ​ខាងជើង​បាន​រាយការណ៍​ថា នាវា​របស់​កូរ៉េ​ខាងជើង​បាន​បាត់​ជាច្រើន​ថ្ងៃ​មកហើយ​។​ នេះ​បើ​តាម​សារព័ត៌មាន​BBC News​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ