កូរ៉េខាងត្បូងដាក់ទណ្ឌកម្មកូរ៉េខាងជើង ជុំវិញសកម្មភាពខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត
កូរ៉េខាងត្បូង បានប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ចំពោះការពាក់ព័ន្ធនឹងការលួចរូបិយបណ្ណឌីជីថល (cryptocurrency) ជាសកល។
កូរ៉េខាងត្បូង បានប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ចំពោះការពាក់ព័ន្ធនឹងការលួចរូបិយបណ្ណឌីជីថល (cryptocurrency) ជាសកល។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានសន្យាបង្កើនសមយុទ្ធយោធា និងត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម ខណៈទីក្រុងព្យុងយ៉ាងប្រារព្ធខួបនៃការបង្កើតកងកម្លាំងប្រដាប់អាវុធ។
អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg នៅថ្ងៃចន្ទនេះ បានជំរុញឱ្យប្រទេសកូរ៉េខាងត្បូង បង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដោយលើកឡើងពីប្រទេសផ្សេងទៀតដែលបានផ្លាស់ប្តូរគោលនយោបាយរបស់ពួកគេ ក្នុងការមិនផ្តល់អាវុធដល់ប្រទេសដែលមានជម្លោះ។
យោធាកូរ៉េខាងត្បូងបាននិយាយថា យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់កូរ៉េខាងជើង ចំនួន៥គ្រឿង បានហោះឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ ហើយកូរ៉េខាងត្បូងបានព្យាយាមដេញបាញ់ទម្លាក់ដ្រូនទាំងនោះ។
មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចមួយ ដោយជំរុញឱ្យកូរ៉េខាងជើងដោះលែងជាបន្ទាន់ នូវជនបរទេសទាំងអស់ដែលខ្លួនបានចាប់ពង្រត់។
រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាទទួលនិងប្រគល់រួចហើយនូវទឹកប្រាក់ជាង ២៤៥លានដុល្លារអាមេរិក ក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគម្រោងនេះនឹងត្រូវចាប់អនុវត្តនៅក្នុងឆ្នាំ២០២៣ ក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង។
ប្រទេសកូរ៉េខាងជើង បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនបានបញ្ជាឱ្យអង្គភាពយោធាទាំងឡាយបាញ់កាំភ្លើងធំជាច្រើនគ្រាប់បន្ថែមទៀតចូលទៅក្នុងសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារបស់ប្រទេសកូរ៉េខាងត្បូងដែលកំពុងបន្តធ្វើឡើងនៅតាមព្រំដែន។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានព្រមានឆ្លើយតបរួមគ្នាដែលមិនធ្លាប់មានពីមុនមក ជាមួយសម្ពន្ធមិត្ត ប្រសិនបើកូរ៉េខាងជើងបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ ហើយបានជំរុញឱ្យប្រទេសចិនជួយរារាំងកូរ៉េខាងជើងពីការបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលដែលត្រូវបានហាមឃាត់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានព្រមាន«ឆ្លើយតបដោយកម្លាំងយោធា» ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបង្កើនវត្តមានសន្តិសុខនៅក្នុងតំបន់ជាមួយសម្ពន្ធមិត្តរបស់ខ្លួន ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងទទួលលទ្ធផលអាក្រក់។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន់ ដាក់ស៊ូ (Han Duck-soo) បាននិយាយនៅថ្ងៃពុធនេះថា នគរបាលត្រូវតែពន្យល់ពីរបៀបដែលពួកគេឆ្លើយតប បន្ទាប់ពីបានទទួលការហៅទូរសព្ទបន្ទាន់ជាច្រើនម៉ោង មុនពេលព្រឹត្តិការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាង១៥០នាក់នៅក្នុងទីក្រុងសេអ៊ូល។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម