
ជនចំណាកស្រុកប្រមូលផ្ដុំគ្នានៅតំបន់ឆ្នេរសមុទ្រប្រទេសកូឡុំប៊ី ដើម្បីទៅកាន់ប្រទេសទី៣
ជនចំណាកស្រុកដែលភាគច្រើនមកពីប្រទេសហៃទី និងវ៉េណេស៊ុយអេឡា កំពុងតែកកកុញនៅទីក្រុងឆ្នេរសមុទ្រ Necocli ភាគខាងជើងប្រទេសកូឡុំប៊ី ខណៈដែលពួកគេរង់ចាំការដឹកជញ្ជូនតាមទូកឆ្ពោះទៅកាន់ព្រៃតំបន់ Darien Gap ក្នុងប្រទេសប៉ាណាម៉ា ដើម្បីបន្តដំណើរទៅកាន់ប្រទេសម៉ិកស៊ិក និងអាមេរិក។