
UPDATED៖ ពលរដ្ឋ១ពាន់នាក់រកអន្តរាគមន៍ពីថ្នាក់ជាតិជួយដោះស្រាយដីធ្លីនិងទម្លាក់ចោលការចោទប្រកាន់លើតំណាងពួកគាត់
ប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រមាណ១ ០០០នាក់ មកពីខេត្តកោះកុង និងខេត្តកំពង់ស្ពឺ បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិមួយចំនួន នៅថ្ងៃអង្គារនេះ ដើម្បីស្នើឱ្យពន្លឿនការដោះស្រាយរឿងដីធ្លី និងអន្តរាគមន៍ឱ្យមានការទម្លាក់ចោលការចោទប្រកាន់លើតំណាងពួកគេដែលជាប់បណ្ដឹងនៅតុលាការដោយសាររឿងតវ៉ាដីធ្លី។