
បទយកការណ៍៖ អ្នកដំណើរលើកឡើងពីការលំបាក ដោយសារផ្លូវនៅ«កោះដាច់»ខូច២ឆ្នាំហើយមិនមានការជួសជុល
ផ្លូវមួយខ្សែដែលមានប្រវែង២៤គីឡូម៉ែត្រ និងទទឹងប្រហែល៣ម៉ែត្រ ព័ន្ធជុំវិញសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាប្រភេទផ្លូវចាក់បេតុងពាក់កណ្ដាល និងក្រួសក្រហមពាក់កណ្ដាល ដោយប្រើប្រាស់លុយរដ្ឋក្នុងការសាងសង់។