
ឈើប្រណិត និងសត្វព្រៃនៅសហគមន៍ឧត្ដមស្រែពស់ រងការបាត់បង់ក្រោយទាហានបានដីសង្គមកិច្ចនៅតំបន់នោះ
ប្រជាសហគមន៍ អះអាងថា ឈើប្រណិត និងសត្វព្រៃនៅសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានរងនូវការកាប់បំផ្លាញ និងបាត់បង់ ក្រោយទាហានរថក្រោះកងទ័ពជើងគោកទទួលបានដីសម្បទានសង្គមកិច្ចនៅតំបន់នោះ។