
រដ្ឋាភិបាលស្នើរដ្ឋសភាបោះឆ្នោតតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម
រដ្ឋាភិបាលស្នើទៅរដ្ឋសភារៀបចំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានបញ្ចប់ពីមុខតំណែង។