ពលរដ្ឋមកពីបណ្ដាខេត្តផ្សេងៗនាំគ្នាំមកកម្សាន្តនៅតំបន់ទេសចរណ៍ខេត្តកែប នាឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

រយៈពេល​ពីរ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ ភ្ញៀវ​ទេសចរ​ជិត​កន្លះ​លាន​នាក់​ចេញ​ដើរ​លេង​កម្សាន្ត

ក្រសួងទេសចរណ៍បានបង្ហាញរបាយការណ៍ថា ក្នុងរយៈពេលពីរថ្ងៃនៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តប្រមាណជិតកន្លះលាននាក់ (៤២ម៉ឺននាក់) ក្នុងនោះ ខេត្តកំពតជាគោលដៅទេសចរណ៍សំខាន់ជាងគេ។

ក្រសួងជំរុញឲ្យអ្នកគ្រប់​គ្រងរមណីយដ្ឋានប្រណាំងប្រជែងទាក់ទាញភ្ញៀវទេសចរ

ក្រសួងទេសចរណ៍ប្រកាសជំរុញឲ្យម្ចាស់ឬ អ្នកគ្រប់គ្រងរមណីយដ្ឋានទាំង​រដ្ឋនិងឯកជន​ប្រឡងប្រណាំងគ្នាក្នុងការ​ទាក់ទាញភ្ញៀវ ដោយផ្អែកលើស្តង់ដាវាស់វែងជាក់លាក់ ហើយនឹងមានផ្តល់រង្វាន់ចំពោះអ្នកដែលទទួលបានជ័យលាភី។​

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីកន្លងទៅ​

រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​លើ​​អាជីវកម្ម​ណា​គ្មាន​តារាង​តម្លៃ​ច្បាស់​លាស់

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ កាល​ពី​ម្សិលម៉ិញ​នេះ​ បាន​ព្រមាន​​​ដកហូត​​អាជ្ញា​បណ្ណ​ចំពោះ​អាជីវកម្ម​ណា​ដែល​មិន​បិទ​តារាង​តម្លៃ​ទំនិញ និង​សេវាកម្ម តាម​ស្តង់ដា និង​លក្ខខណ្ឌ​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជា​ពិសេស​ព្រឹត្តការណ៍​អង្គរ​សង្គ្រាន​នា​ពេល​ខាង​មុខ​នេះ​។

ក្រសួងព្រមានចាត់វិធានការម្ចាស់អាជីវកម្មដែល​មិនគោរពតាមតារាងតម្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ក្រសួងទេសចរណ៍បានចេញសារាចរណែនាំមួយ ដោយតម្រូវឲ្យម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ ត្រូវ​សរ​សេ​រ​តម្លៃ​អា​ហារនិងថ្លៃ​ស្នាក់នៅ​ដាក់ក្នុងតារាង​ឲ្យបានច្បាស់និងត្រូវអនុវត្តតាម ហើយថាបើ​ករណីម្ចាស់​អាជីវ​កម្ម​មិនអនុវត្តតាម ពួក​គេ​ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ក្រសួង​ទេសចរណ៍ផ្ទេរ​មុខងារគ្រប់គ្រង​មណ្ឌលកម្សាន្តមនុស្សពេញវ័យ​ឲ្យ​អាជ្ញាធរថ្នាក់ក្រោមជាតិ

ក្រ​សួង​ទេសចរណ៍បាន​សម្រេចផ្ទេរមុខងារគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យ​ឲ្យ​ស្ថិតក្រោមការគ្រប់​គ្រង​របស់អាជ្ញាធរថ្នាក់រាជធានីខេត្ត លើកលែង​តែ​មណ្ឌលកម្សាន្តមនុស្សពេញ​វ័យលក្ខណៈស្តង់ដារឬ​ស្ថិត​នៅក្រោម​ការគ្រប់គ្រងរបស់​សណ្ឋា គារថ្នាក់​ផ្កាយបួនឡើង។ក្នុងប្រកាសមួយចុះថ្ងៃទី១៨ ខែ​មីនា ឆ្នាំ២០១៦ រដ្ឋមន្រ្តី​ក្រ​សួងទេសចរណ៍ លោក ថោង ខុន បាន​សម្រេចធ្វើប្រតិភូកម្ម​មុខងាររបស់ខ្លួនលើការគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យដូចជាខារ៉ាអូខេ រង្គសាល​ ឌីស្កូតែក(ក្លឹប​)និងបៀរហ្កាឌិន​ជាដើមនោះទៅឲ្យអាជ្ញាធរ​រាជធានី ខេត្ត​ជា​អ្នក​គ្រប់គ្រង​ ហើយ​មន្ទីរទេស​ចរណ៍​រាជធានីខេត្ត​ជាសេនាធិការ​ដល់​អាជ្ញាធរមូល​ដ្ឋាន​ក្នុងការ​អនុវត្តការងារនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ