
កម្ពុជាទទួលបានចំណូលជាង១៤លានដុល្លារពីការលក់ប្រេងឆៅដែលធ្លាប់បាត់ ក្រោយពីតស៊ូមតិតាមច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រដ្ឋាភិបាលទទួលបានចំណូលពីការលក់ប្រេងឆៅចំនួនជាង១៤លានដុល្លារ ក្នុងចំណោមជាង២៥លានដុល្លារមេរិក បន្ទាប់ពីតស៊ូតាមច្បាប់ជាតិ អន្តរជាតិ និងការចរចាពាណិជ្ជកម្មដ៏ស្វិតស្វាញ ក្នុងនាមជាម្ចាស់ធនធាននេះ។