ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

តុលាការសម្រេចឃុំខ្លួនមន្ត្រីសង្គមកិច្ចម្នាក់ ពាក់ព័ន្ធរឿងកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនិតី​សម្បទាម្នាក់ ជាបណ្ដោះអាសន្ន​ នៅពន្ធនាគារ PJ ពាក់​ព័ន្ធ​រឿង​កិប​កេង​ថវិកា​រដ្ឋ​ជាង​ ៣៨ម៉ឺនដុល្លារ ។

បុរសវ័យចំណាស់ម្នាក់ថ្លែងពីស្ថានភាពនិងសំណូមពរ ក្នុងវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិ លើកទី២ ក្រោមប្រធានបទ "សោធនសង្គមសម្រាប់មនុស្សវ័យចាស់នៅកម្ពុជា" ក្នុងខេត្តបាត់ដំបង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមមនុស្សចាស់​នៅ​កម្ពុជា​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពួកគាត់ ខណៈ​គ្មាន​លទ្ធភាព​រក​ចំណូល

ក្រុមមនុស្សចាស់បានអំពាវនាវទៅរដ្ឋាភិបាល​ឱ្យ​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់ម​នុស្សវ័យ​ចំណាស់ ក្រោយ​ពួក​គាត់​គ្មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ជីវភាព​ និង​សុខភាពខ្លួនឯង។

ស្ត្រីមានផ្ទៃពោះម្នាក់ទទួលយកកញ្ចប់ឧបត្ថម្ភសាច់ប្រាក់ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋាភិបាល​ដាក់​ឱ្យ​មាន​ការ​តាមដាន​ការ​ផ្ដល់​ប្រាក់​ជូន​ស្ត្រីមានផ្ទៃពោះ​និង​កុមារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា ដាក់ឱ្យដំណើរការប្រព័ន្ធ​តាម​ដានត្រួត​ពិនិត្យនិង​វាយតម្លៃ​​លើ​កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោម​អាយុ​២ឆ្នាំ តាមប្រព័ន្ធព័ត៌មាន​វិទ្យា។

អ្នកស្រី ឈឿន តាំងហិ ជាអាជីរករលក់ដូរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ រៀបរាប់ពីស្ថានភាពការលក់ដូរនិងជីវភាពប្រឈមក្នុងអំឡុងការរាតត្បាតកូវីដ-១៩ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​យកចិត្តទុកដាក់​លើ​ស្ត្រីលក់ដូរ​តាមដងផ្លូវ​ដែល​ ប្រឈម​ការ​គំរាមកំហែង​និង​ការកេងប្រវ័ញ្ច

ក្រុមសង្គមស៊ីវិលទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើស្ត្រី​លក់ដូរតាមដងផ្លូវ ដោយអះអាងថា ពួកគេ​កំពុង​​ប្រឈម​នឹង​ការគំរាមកំហែង​ពី​បញ្ហា​មួយ​ចំនួននិងរងការកេងប្រវ័ញ្ច ខណៈការផ្ដល់នូវកិច្ចការពារផ្លូវច្បាប់​ដល់អ្នកលក់ដូរតាមដងផ្លូវជាស្ត្រីនៅ​មិនទាន់មាន​នៅ​ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ