
បារាំងផ្ដល់ថវិកាជាង២០លានដុល្លារដល់កម្ពុជា ដើម្បីស្ដារប្រព័ន្ធធារាសាស្ត្រនៅខេត្តចំនួន២
ប្រទេសបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានប្រមាណជាង២៣លានដុល្លារអាមេរិក ដើម្បីជួយស្ដារប្រព័ន្ធធារាសាស្ត្រនៅខេត្តចំនួន២ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅកម្ពុជា កាលពីឆ្នាំ២០២០។