
រដ្ឋាភិបាលថៃដាក់ចេញផែនការបន្ទាន់ដើម្បីកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់
បន្ទាប់ពីគ្រោះទឹកជំនន់បានវាយលុកទីក្រុងបាងកក ប្រទេសថៃ ដែលបណ្ដាលឱ្យកម្ពស់ទឹកឡើងដល់មួយម៉ែត្រ បន្ទាប់ពីមានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនម៉ោង នាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យមានការដាក់ពង្រាយម៉ាស៊ីនបូមទឹក ដើម្បីរំដោះទឹកចេញពីប្រឡាយនានានៅក្នុងទីក្រុង ក៏ដូចជាការប្រមូលយកកាកសំណល់និងស្មៅចេញ ដើម្បីធ្វើឱ្យប្រឡាយបង្ហូរទឹកមានភាពប្រសើរឡើងវិញផងដែរ។