
ពលករបរទេសជាច្រើននាក់ត្រូវបានដឹកពីក្រុងព្រះសីហនុទៅកាន់ក្រុងបាវិតបន្ទាប់ពីការបង្ក្រាប
ខេត្តព្រះសីហនុ ដែលស្ថិតនៅជាប់មាត់សមុទ្រ ភាគខាងត្បូងប្រទេសកម្ពុជា បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការឆ្មក់របស់នគរបាល ចំពោះការជួញដូរមនុស្ស ដែលត្រូវបានរកឃើញថា មានការបង្ខាំង ការធ្វើទារុណកម្ម និងមានពលករបរទេសរាប់ពាន់នាក់ដែលមិនមានឯកសារត្រឹមត្រូវ។ អស់រយៈពេលជាងមួយឆ្នាំមកនេះ ពលករបរទេសជាច្រើននាក់បានចាញ់បោកគេមកធ្វើការនៅកម្ពុជា ដែលការងារនោះជាការឆបោកតាមអ៊ីនធឺណិត និងត្រូវបានបង្ខំឱ្យបង់ប្រាក់រាប់ពាន់ដុល្លារជាថ្នូរនឹងការដោះលែង។