
ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចដោយគ្មានសំឡេងជំទាស់ក្នុងការថ្វាយព្រះមហាក្សត្ររឿងកែប្រែមាត្រាខ្លះក្នុងរដ្ឋធម្មនុញ្ញ
ប្រធាននិងសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចអនុម័តគាំទ្រដោយគ្មានសំឡេងជំទាស់ ដើម្បីស្នើថ្វាយព្រះមហាក្សត្របើកផ្លូវឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មមាត្រា និងច្បាប់ធម្មនុញ្ញបន្ថែម ចំនួន៨មាត្រា ដោយថា ការធ្វើវិសោធនកម្មនេះមិនធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជានោះទេ។