សន្តិសុខខណ្ឌដូនពេញឱ្យសកម្មជនយុវជនរុះរើបណ្ណាល័យចល័ត
សន្តិសុខខណ្ឌដូនពេញពីរនាក់រារាំងសកម្មជនយុវជនម្នាក់ រួមជាមួយនឹងក្រុមយុវជនខ្មែរថាវរៈ មិនឱ្យរៀបចំបណ្ណាល័យចល័តតូចមួយនៅលើសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
សន្តិសុខខណ្ឌដូនពេញពីរនាក់រារាំងសកម្មជនយុវជនម្នាក់ រួមជាមួយនឹងក្រុមយុវជនខ្មែរថាវរៈ មិនឱ្យរៀបចំបណ្ណាល័យចល័តតូចមួយនៅលើសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
អាជ្ញាធរខណ្ឌឫស្សីកែវ មិនអនុញ្ញាតឱ្យយុវជនខ្មែរថាវរៈ ៥នាក់ បោះតង់ និងតស៊ូមតិដោយបង្អត់អាហារ ដើម្បីទាមទារឱ្យដោះលែងកញ្ញា សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត នៅទីលានប្រជាធិបតេយ្យនោះទេ ដោយសម្អាងថាប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
ក្រុមយុវជនខ្មែរថាវរៈ ធ្វើយុទ្ធនាការបង្អត់អាហារក្នុងរយៈពេលមួយសប្ដាហ៍ ដើម្បីទាមទារឱ្យតុលាការដោះលែងមេធាវីអន្តរជាតិសញ្ជាតិខ្មែរ-អាមេរិកាំង គឺកញ្ញា សេង ធារី ឱ្យមានសេរីភាពក្រោយជាប់ពន្ធនាគាររយៈពេល១៥២ថ្ងៃ ដោយគិតត្រឹមថ្ងៃពុធនេះ។
ក្រុមយុវជនខ្មែរថាវរៈ បានបង្ហាញក្ដីបារម្ភថា តំបន់ភ្នំតាម៉ៅអាចនឹងយកទៅប្រើប្រាស់ក្នុងទិសដៅអ្វីផ្សេង ដោយសារតែទីតាំងនោះត្រូវបានរឹតត្បិតមិនឱ្យចូលទៅពិនិត្យ និងអង្កេតពីការដាំដើមឈើឡើងវិញ ក្រោយពីគម្របព្រៃឈើប្រមាណ៥០០ហិកតា ត្រូវបានក្រុមហ៊ុនឯកជនឈូសឆាយ ក្រោមរូបភាពនៃការអភិវឌ្ឍកាលពីពេលកន្លងទៅ ប៉ុន្តែក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីប្រកាសលុបចោលគម្រោងអភិវឌ្ឍន៍នោះវិញ និងបញ្ជាឱ្យដាំកូនឈើលើតំបន់ដែលឈូសឆាយឡើងវិញ។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម