
ពលរដ្ឋចោទបុគ្គលិកក្រុមហ៊ុនវៀតណាមមួយថាជីកកាយដីបំពានផ្លូវសាធារណៈ
ក្រុមប្រជាពលរដ្ឋនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយ ករណីដែលបុគ្គលិកស៊ីឈ្នួលធ្វើការឱ្យក្រុមហ៊ុនដាំអំពៅរបស់វៀតណាមបានជីកកាយបិទផ្លូវសាធារណៈក្នុងភូមិ បង្កឱ្យមានការតវ៉ាពីប្រជាពលរដ្ឋ។