
កោះរបស់អ្នកមាន៖ ប្រជាពលរដ្ឋលើកឡើងពីផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ក្នុងតំបន់កោះនរា
គម្រោងរបស់ Vue Aston មិនមែនជាគម្រោងតែមួយគត់នៅក្នុងការអភិវឌ្ឍនេះនោះទេ។ គម្រោងកោះនរា ទំហំ១២៥ហិកតា គ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ក៏គ្រោងនឹងដាក់ទឹកប្រាក់វិនិយោគចំនួន២,៥ពាន់លានដុល្លារអាមេរិក ដើម្បីប្រែក្លាយចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេបាសាក់នេះផងដែរ។ ការអភិវឌ្ឍដើម្បីពង្រីកទំហំកោះធម្មជាតិតូចមួយដែលស្រដៀងទៅនឹងកោះពេជ្រ ដោយក្រុមហ៊ុន OCIC នេះ ត្រូវបានរំពឹងថា នឹងប្រែក្លាយរូបភាពនៃតំបន់ក្នុងខណ្ឌច្បារអំពៅ។