ក្រសួងដែនដីថាម្ចាស់សំណង់មួយចំនួននៅតែសង់សំណង់ដោយគ្មានលិខិតអនុញ្ញាត
ក្រសួងរៀបចំដែនដីឲ្យដឹងថាខ្លួននៅមានបញ្ហាប្រឈមមួយចំនួនចំពោះការអនុវត្តការងារកន្លងមកដោយសារតែមានម្ចាស់សំណង់មួយចំនួនបានសាងសង់សំណង់អគារដោយមិនបានសុំការអនុញ្ញាតឬម្ចាស់សំណង់អគារខ្លះបានសង់សំណង់របស់ខ្លួនហួសពីអ្វីដែលមន្ត្រីមានសមត្ថកិច្ចបានអនុញ្ញាតដែលក្រសួងថាបានធ្វើឲ្យបាត់សោភ័ណ្ឌទីក្រុងនិងសុវត្ថិភាពសាធារណៈជាដើម។