អ្នកភូមិថាអាជ្ញាធរខេត្តកោះកុងគំរាមចាប់ខ្លួនពលរដ្ឋ និងចុះឈូសឆាយខ្ទមចម្ការជាង១០០ខ្នង
អ្នកភូមិបានឱ្យដឹងថា អាជ្ញាធរខេត្តកោះកុងបានគំរាមចាប់ខ្លួនពលរដ្ឋ និងប្រើប្រាស់គ្រឿងចក្រឈូសកម្ទេចចោលខ្ទមចម្ការជាង១០០ខ្នងរបស់ពួកគេផងដែរ។
អ្នកភូមិបានឱ្យដឹងថា អាជ្ញាធរខេត្តកោះកុងបានគំរាមចាប់ខ្លួនពលរដ្ឋ និងប្រើប្រាស់គ្រឿងចក្រឈូសកម្ទេចចោលខ្ទមចម្ការជាង១០០ខ្នងរបស់ពួកគេផងដែរ។
តំណាងពលរដ្ឋចំនួន៧នាក់ ដែលអះអាងថាកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានតុលាការកោះហៅឱ្យចូលសវនាការនៅថ្ងៃនេះ ខណៈពលរដ្ឋជាង១០០នាក់បានចូលរួមគាំទ្រនៅមុខសាលាដំបូងខេត្តនេះផងដែរ។
ប្រជាពលរដ្ឋនៅសហគមន៍មួយចំនួនក្នុងស្រុកចំនួន៣ នៃខេត្តកោះកុង ដែលអះអាងថាមានវិវាទដីធ្លីជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ បង្ហាញការខកចិត្ត ក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បដិសេធដោះស្រាយវិវាទដីធ្លីឱ្យពួកគេ។
ប្រជាពលរដ្ឋមកពីសហគមន៍ចំនួន១០ នៅខេត្តកោះកុង ស្នើដល់អាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធ ពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លី បញ្ឈប់ការរើសអើងលើអ្នកមានបញ្ហាដីធ្លី និងលើកលែងការចោទប្រកាន់លើពលរដ្ឋចំនួន ៣២នាក់ដែលសកម្មក្នុងការតវ៉ារឿងដីធ្លី។
យុវជនមួយក្រុមដែលអះអាងថាជាអ្នកស្រឡាញ់ធនធានធម្មជាតិ បាននាំគ្នាផ្សព្វផ្សាយពីសក្តានុពលតំបន់កោះកុងក្រៅ ក្រោមប្រធានបទ «ការពារកោះកុងក្រៅ» ដោយថា ដើម្បីជំរុញឱ្យពលរដ្ឋចូលរួមថែរក្សាកោះដ៏ធំជាងគេនៅកម្ពុជានេះ ខណៈបារម្ភពីហានិភ័យក្រោយរដ្ឋាភិបាលផ្ដល់សិទ្ធិអភិវឌ្ឍន៍ទៅឱ្យក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់។
រដ្ឋបាលខេត្តកោះកុង ប្រាប់ទៅម្ចាស់សំណង់រឹងដែលសង់ចូលសមុទ្រមួយកន្លែងស្ថិតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ផ្អាកសកម្មភាព ក្រោយរកឃើញថា ការសាងសង់នោះគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
អាជ្ញាធរខេត្តកោះកុង អះអាងថា ករណីចាក់ដីលុបព្រៃកោងកាង និងការសាងសង់សំណង់រឹងចូលសមុទ្ទ ស្ថិតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ប្រជាពលរដ្ឋមួយចំនួននៅស្រុកបូទុមសាគរ ខេត្តកោះកុង អំពាវនាវទៅរដ្ឋាភិបាលជួយអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេឱ្យឆាប់ និងមានតម្លាភាព ខណៈអាជ្ញាធរចោទពួកគាត់ថាបានចូលទៅអាស្រ័យផលលើដី «ឧទ្យានជាតិបូទុមសាគរ» ដោយខុសច្បាប់។
តំណាងពលរដ្ឋមានជម្លោះដីធ្លីម្នាក់ បានស្នើទៅសាលាឧទ្ធរណ៍ព្រះសីហនុ ផ្តល់យុត្តិធម៌ ដោយទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងខ្លួន ក្រោយចាញ់ក្តីឧកញ៉ាមួយរូបនៅសាលាដំបូងខេត្តកោះកុង។
ប្រជាពលរដ្ឋជាង៤០០នាក់ តំណាងឱ្យពលរដ្ឋ៥៥៧គ្រួសារ មកពីសហគមន៍ចំនួន៣ នៃឃុំព្រលាន ស្រុកបទុមសាគរ ខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅសាលាស្រុក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីជំរុញទៅអាជ្ញាធរឱ្យពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ ដោយអះអាងថា ក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ បានរំលោភយកជិត២០ឆ្នាំមកហើយ។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម