
ក្រុមយុវជនខេត្តកំពង់ចាម ៣០នាក់ ធ្វើយុទ្ធនាការផ្សព្វផ្សាយទីក្រុងគ្មានផ្សែងបារី
ក្រុមយុវជននៅខេត្តកំពង់ចាមជាង៣០នាក់ប្រមូលផ្ដុំធ្វើយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់សុខភាព និងសង្គមដោយការជក់បារី ហើយយុទ្ធនាការនេះធ្វើឡើងនៅតាមតូបលក់អីវ៉ាន់ អាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងបិទអក្សរហាមជក់បារីនៅទីសាធារណៈ ជាដើម ក្រោមមូលបទ «ទីក្រុងគ្មានផ្សែងបារី»។