
សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបញ្ជូនជនជាតិវៀតណាមម្នាក់ទៅតុលាការក្រោយនេសាទខុសច្បាប់នៅបឹងទន្លេសាប
សមត្ថកិច្ចខេត្តកំពង់ឆ្នាំង អះអាងថា មន្ត្រីជំនាញបានបញ្ជូនជនជាតិវៀតណាមម្នាក់ទៅតុលាការ ក្រោយរកឃើញថាបានធ្វើសកម្មភាពនេសាទដោយខុសច្បាប់នៅបឹងទន្លេសាប។
សមត្ថកិច្ចខេត្តកំពង់ឆ្នាំង អះអាងថា មន្ត្រីជំនាញបានបញ្ជូនជនជាតិវៀតណាមម្នាក់ទៅតុលាការ ក្រោយរកឃើញថាបានធ្វើសកម្មភាពនេសាទដោយខុសច្បាប់នៅបឹងទន្លេសាប។
អ្នកមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន WCC ដែលបានលក់ដីខ្យល់នៅស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជំរុញទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជួយបញ្ជូនសំណុំរឿងទៅតុលាការ ខណៈម្ចាស់ក្រុមហ៊ុនបន្តគេចវេះមិនព្រមដោះស្រាយប្រគល់លុយឱ្យអ្នកទិញវិញទេនោះ។
សាលាដំបូងខេត្តកំពង់ឆ្នាំង បានកោះហៅមន្ត្រីបរិស្ថានម្នាក់នៅខេត្តនេះឱ្យចូលសវនាការនៅ២សប្ដាហ៍ខាងមុខទៀត ដើម្បីឆ្លើយបំភ្លឺលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធការឈូសឆាយដីព្រៃដោយខុសច្បាប់។
ដីព្រៃជាង១០ហិកតានៅតំបន់ការពារ ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រងការឈូសឆាយពីសំណាក់ជនខិលខូចដោយខុសច្បាប់ ខណៈអាជ្ញាធរកំពុងស្វែងរកអ្នកពាក់ព័ន្ធមកដោះស្រាយតាមផ្លូវច្បាប់។
សាលាដំបូងខេត្តកំពង់ឆ្នាំងសម្រេចឱ្យអ្នកភូមិឡពាង ២នាក់ បាននៅក្រៅឃុំ ប៉ុន្តែស្ថិតក្រោមការតាមដានតាមផ្លូវតុលាការដោយមិនកំណត់ពេលវេលាឡើយ ខណៈពលរដ្ឋម្នាក់ទៀតតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធរឿងជម្លោះដីធ្លីមួយកន្លែង។
សមត្ថកិច្ច បានបញ្ជូនតំណាងសហគមន៍ និងអ្នកមានជម្លោះដីធ្លីចំនួន ៣នាក់ ទៅតុលាការខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃចន្ទនេះ ពាក់ព័ន្ធការថតសកម្មភាពពលរដ្ឋឈ្លោះគ្នារឿងដីធ្លីផ្សាយផ្ទាល់តាមបណ្តាញសង្គម ដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។
យ៉ាងហោចណាស់តំណាងសហគមន៍ និងអ្នកមានជម្លោះដីធ្លីចំនួន ៣នាក់ ព្រមទាំងចៅរបស់ពួកគេមានអាយុជាង ១ខួបម្នាក់ដែលដោយទៅជាមួយផងនោះ ត្រូវបានសមត្ថកិច្ចស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនសួរនាំពាក់ព័ន្ធថតសកម្មភាពពលរដ្ឋឈ្លោះគ្នារឿងដីធ្លីផ្សាយផ្ទាល់ តាមបណ្តាញសង្គមដោយមិនបានសុំការអនុញាតពីអាជ្ញាធរមូលដ្ឋាន
អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននិងកំពុងស្រាវជ្រាវរកជនល្មើសដែលទន្ទ្រានយកដីគម្របព្រៃឈើជាង៧០០ហិកតា ស្ថិតក្នុងស្រុកទឹកផុស ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
តាមរយៈសារសំឡេងជាង២៣នាទី នាថ្ងៃទី២៨ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាផ្ទាល់មាត់ទៅក្រសួងដែនដី មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួន ឱ្យចេញប្រតិបត្តិការរួមគ្នាជាបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងការស្រាវជ្រាវពីក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយលោក សុខ ទូច ដោយរកឃើញការរំលោភដីព្រៃលិចទឹកជាច្រើនពាន់ហិកតានៅតំបន់បឹងទន្លេសាប។
ប្រជាសហគមន៍រស់នៅភូមិឡពាង ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទាមទារឱ្យអាជ្ញាធរមូលដ្ឋានបង្ហាញលិខិតស្នាមជាសាធារណៈ ករណីដែលមេភូមិបានប្រមូលស្នាមមេដៃរបស់ពួកគេ ដោយថា ការប្រមូលនេះមិនបានបញ្ជាក់ហេតុផលច្បាស់លាស់ និងមានការបារម្ភខ្លាចយកទៅប្រើប្រាស់ដើម្បីលក់បឹងធម្មជាតិដែលពួកគាត់កំពុងអាស្រ័យផល។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម