
ពលរដ្ឋអះអាងថា គម្រោងបែងចែកដីរបស់ធនាគារពិភពលោកបង្កជាបញ្ហាផ្សេងៗដល់តំបន់
ស្ថិតនៅក្នុងតំបន់មួយនៃខេត្តកំពង់ធំ រដ្ឋាភិបាលបានបញ្ចប់កម្មវិធីព្រៃឈើសហគមន៍មួយ ខណៈដើមឈើដែលនៅសេសសល់ទាំងឡាយកំពុងតែត្រូវបានកាប់ចេញ ដើម្បីបង្កើតជាគម្រោងភូមិមួយរបស់ធនាគារពិភពលោក។ នៅក្នុងតំបន់មួយផ្សេងទៀត ដីស្រែចម្ការរបស់កសិករមួយចំនួនក៏ត្រូវបានដកហូតសម្រាប់គម្រោងដូចគ្នានេះផងដែរ។