
កម្មកររោងចក្រម្នាក់ក្នុងខេត្តតាកែវ ត្រូវខ្សែភ្លើងឆក់ស្លាប់ពេលកំពុងបំពេញការងារ
កម្មករម្នាក់បម្រើការងារនៅរោងចក្រមួយក្នុងខេត្តតាកែវ ត្រូវខ្សែភ្លើងឆក់ស្លាប់ ខណៈកំពុងបំពេញការងារជាមួយកម្មករផ្សេងទៀតនៅក្នុងរោងចក្រ។
កម្មករម្នាក់បម្រើការងារនៅរោងចក្រមួយក្នុងខេត្តតាកែវ ត្រូវខ្សែភ្លើងឆក់ស្លាប់ ខណៈកំពុងបំពេញការងារជាមួយកម្មករផ្សេងទៀតនៅក្នុងរោងចក្រ។
ជនជាតិថៃចំនួន៣រូបដែលសង្ស័យថាត្រូវបានគេចាប់បង្ខាំងនិងលក់នៅកាស៊ីណូមួយកន្លែង ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស បន្ទាប់ពីពួកគេព្យាយាមបើករថយន្តក្រុមហ៊ុនត្រលប់ទៅកាន់ប្រទេសកំណើតវិញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ផ្ទៃបឹងទន្លេបាទីជាង៩៧ហិកតារក្សាទុកជាសម្បត្តិរដ្ឋ ខណៈផ្ទៃដីដែលនៅសល់ជាង២២២ហិកតាទៀត រដ្ឋាភិបាលប្រគល់ឱ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ ដើម្បីធ្វើការអភិវឌ្ឍ។
ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អះអាងថា រហូតមកដល់ពេលនេះ ពួកគាត់នៅមិនទាន់ទទួលបានដំណោះស្រាយរឿងដីធ្លីនៅឡើយទេ ទោះបីមានបទបញ្ជាពីលោកស្រី ម៉ែន សំអន។
ពលរដ្ឋមួយចំនួននៅឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ចោទអាជ្ញាធរស្រុកថាបានគប់គិតគ្នាឱ្យឈ្មួញប្រើគ្រឿងចក្រលុបដីប្រឡាយចំនួន២ ធ្វើឱ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ពួកគេ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Care) បានបង្ហាញការព្រួយបារម្ភពីការបាត់បង់សួនសត្វ និងសត្វព្រៃនៅភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ក្រោយអង្គការនេះទទួលព័ត៌មានពីគម្រោងឈូសឆាយដីព្រៃនៅតំបន់អភិរក្សសត្វព្រៃមួយនេះ។
កសិករខ្មែរជាច្រើននៅតែលើកឡើងពីបញ្ហាប្រឈមរបស់ពួកគេ ពិសេសបញ្ហាពិបាកលក់ផលិតផលកសិកម្ម ដោយថា ផលិតបានហើយ តែគ្មានទីផ្សារឬលក់ចេញមានតម្លៃថោក មិនអាចទូទាត់ការចំណាយបាន ដែលធ្វើឱ្យពួកគាត់ត្រូវបាត់បង់ប្រាក់ចំណូល និងជំពាក់បំណុលគេថែមទៀតផង។
មន្ត្រីមន្ទីរព័ត៌មានខេត្តតាកែវ លើកឡើងថា ក្រុមកម្មកររោងចក្រកាត់ដេរស្បែកជើង និងកាបូប ឈ្មោះ ហាធ័រ (Harter factory) ប្រមាណ៧០នាក់ដែលដួលសន្លប់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ អាចបណ្ដាលមកពីធុំក្លិនជ័រក្នុងរោងចក្រ។
ភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ជាភូមិមួយដែលមានពលរដ្ឋស្ទើរតែសឹងគ្រប់ផ្ទះបាននាំគ្នាប្រកបមុខរបរធ្វើស្ករត្នោតដើម្បីចិញ្ចឹមជីវិត ចាប់តាំងពីជីដូនជីតាតមកដល់កូនចៅ។ ប៉ុន្តែពេលនេះ អ្នកភូមិត្រពាំងធំ ជាពិសេសយុវជន ហាក់បីដូចជាមិនចាប់អារម្មណ៍នឹងបន្តវេនធ្វើមុខរបរប្រពៃណី និងជាអត្តសញ្ញាណរបស់ខ្មែរនេះទៀតទេ ដោយផ្ទះខ្លះបានសម្រេចបោះបង់មុខរបរនេះជាបន្តបន្ទាប់។
តំណាងប្រជាពលរដ្ឋនៅភូមិគ្រោះ ខេត្តតាកែវ បានឱ្យដឹងថា ក្រុមហ៊ុនប្រមូលសំរាមមួយនៅតែបន្តលួចដុតសំរាមក្រៅឡ ដោយបំពានកិច្ចសន្យាជាមួយពលរដ្ឋនិងអាជ្ញាធរកាលពីពេលកន្លងទៅ ដែលបណ្តាលឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពអ្នកភូមិនៅក្បែរតំបន់នោះ។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម