ដីតំបន់៣ ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋាភិបាលកាត់ដីអភិរក្សបឹងទន្លេសាបជាង៦ពាន់ហិកតានៅខេត្តចំនួន២ឱ្យពលរដ្ឋអាស្រ័យផល

​​លោ​​​​ក​​នា​យក​រ​ដ្ឋម​ន្ត្រី ហ៊ុ​ន សែន ​​សម្រេច​​​កា​​​​ត់​​ដីអ​ភិរ​ក្សតំបន់បឹងទន្លេសាប​​ជាង៦ ០០០​ហិកតា ពីតំបន់​៣បញ្ចូលទៅតំបន់២ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និង​បន្ទាយមានជ័យ ឱ្យព​ល​រដ្ឋបាន​​​អា​ស្រ័យ​ផល​​ឡើងវិ​​ញ ក្រោ​យពីប្រើវិ​ធានការក្ដៅ​បញ្ជាឱ្យមន្ត្រីចុះ​​បង្ក្រា​​ប​ប​ទ​ល្មើ​សទន្ទ្រា​ន​​​​​ដី​​​ព្រៃ​​លិ​ច​ទឹក​នៅតំបន់​​នោះ​ជា​ច្រើន​​ម៉ឺនហិ​ក​តា​​​រួ​ច​​ម​​ក។​

ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចចុះពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរ​កម្ពុជា-ថៃ​ឯកភាពគ្នា​បើក​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ដើម​ខែ​ក្រោយ

អាជ្ញាធរកម្ពុជា-ថៃ បានលាងសម្អាតផ្លូវថ្នល់នៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៩ ខែមេសានេះ ដើម្បីត្រៀមបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១ ខែឧសភា ខាងមុខនេះ។

ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ Surachate Hakparn(រូបកណ្តាល) ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ (Royal Thai Police)

ស្ត្រី​ជន​ជាតិ​ថៃ​ថា​ខ្លួន​បាន​ប្រតិដ្ឋ​ព័​ត៌​មាន​ទាក់ទង​​ការ​​បូម​ឈាម​លក់​នៅ​កម្ពុជា

ស្ត្រីជនជាតិថៃមួយរូប ដែលបានអះអាងកាលពីពេលកន្លងទៅថា ឈាមរបស់ខ្លួនត្រូវបានគេបូមយកទៅលក់​នៅក្នុងប្រតិបត្តិការឆបោកក្នុងខេត្តព្រះសីហនុ បាន​បញ្ជាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ​ខ្លួនបានប្រតិដ្ឋព័​ត៌​មាននេះឡើងក្នុងគោលបំណងដើម្បីឱ្យអាជ្ញាធរជួយសង្គ្រោះរូបនាងឱ្យបានឆាប់រហ័ស។

តុលាការ​ខេត្តបន្ទាយមានជ័យ​កោះហៅ​អភិបាល​ស្រុក​ម្នាក់​ទៅ​បំភ្លឺ ករណី​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក

សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​កោះហៅ​អភិបាល​ស្រុក​ព្រះនេត្រព្រះ លោក ឃូ ពៅ ឱ្យ​ចូល​បំភ្លឺ​នៅ​ខែមីនា ឆ្នាំ២០២២ ខាងមុខ ពាក់ព័ន្ធ​ករណី​ឈូសឆាយ​ទន្ទ្រាន​ដី​ព្រៃលិចទឹក។

ក្រុមគ្រូពេទ្យក្នុងឈុតការពារកូវីដ-១៩ កំពុងបំពេញការងារនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត រង​ការ​ចោទ​ថា​បាន​ប្រើ​ឈ្មោះខ្មោច​ដើម្បី​កិបកេង​លុយ​បេសកកម្ម​ប្រឆាំង​កូវីដ-១៩

បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បាន​ចោទប្រកាន់ប្រធានមន្ទីរ​​ពេទ្យ​​នេះ​​ ​​ថាបាន​​ប្រព្រឹត្តអំពើពុករលួយ តាមរយៈការ​បង្កើតបញ្ជីឈ្មោះខ្មោច ដើម្បីទទួល​​​បាន​​លុយ​ពី​​ប្រ​​តិ​​បត្តិ​​កា​​​​រ​​ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ចុះ​ត្រួតពិនិត្យ​និង​តាមដាន​លើ​កំណាត់ផ្លូវ​ជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​ក្នុង​ក្រុង ដែល​ត្រូវ​បាន​បំផ្លាញ​និង​រង​ការខូចខាត​ធ្ងន់ធ្ងរ​ដោយ​ជំនន់​ទឹកភ្លៀង អំឡុង​ថ្ងៃទី១០​-១១ ខែតុលា ឆ្នាំ២០២០។

បារាំង​ផ្ដល់​ថវិកា​ជាង​២០​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ខេត្តចំនួន២

ប្រទេស​បារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់កា​រអភិវឌ្ឍ (AFD) បានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានប្រមាណជាង២៣លានដុល្លារអាមេរិក ដើម្បីជួយស្ដារប្រព័ន្ធធារាសាស្ត្រនៅខេត្តចំនួន២ ​ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅកម្ពុជា កាលពីឆ្នាំ២០២០។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ