
អ្នកជំនាញរកឃើញការស្លាប់របស់ជនសង្ស័យម្នាក់មានជាប់ពាក់ព័ន្ធការធ្វើទារុណកម្មពីមន្ត្រីនគរបាល
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរបស់រដ្ឋាភិបាល ស្នើអគ្គស្នងការដ្ឋាននគរបាលជាតិបើកការស៊ើបអង្កេតបន្ថែម ដើម្បីរកការពិតនិងនាំខ្លួនមន្ត្រីពាក់ព័ន្ធមកទទួលទោស ក្រោយរកឃើញថា ការស្លាប់របស់ជនសង្ស័យម្នាក់នៅអំឡុងឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង អាចជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម។