
មនុស្សពីរនាក់ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង ពីបទបន្លំខ្លួនធ្វើជាសមត្ថកិច្ច និងកំហែងយកប្រាក់ពីអ្នកដទៃ
សមត្ថកិច្ចខេត្តបាត់ដំបង ចាប់ខ្លួនមនុស្សពីរនាក់ដែលជាបងប្អូននឹងគ្នា ពីបទបន្លំខ្លួនធ្វើជាសមត្ថកិច្ច និងកំហែងយកប្រាក់ពីអ្នកដទៃ។

សមត្ថកិច្ចខេត្តបាត់ដំបង ចាប់ខ្លួនមនុស្សពីរនាក់ដែលជាបងប្អូននឹងគ្នា ពីបទបន្លំខ្លួនធ្វើជាសមត្ថកិច្ច និងកំហែងយកប្រាក់ពីអ្នកដទៃ។

អ្នកធ្វើធម្មយាត្រា សោកស្ដាយដែលអាជ្ញាធរខេត្តពោធិ៍សាត់ បង្កការរំខាន និងមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដោយមិនចង់ឱ្យពលរដ្ឋ១៥០នាក់ផ្សេងទៀតចូលរួមដង្ហែធម្មយាត្រានៅក្បែរទីតាំងរូបសំណាកអ្នកតាឃ្លាំងមឿង។

សិស្សនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបន្តដួលសន្លប់ជាបន្តបន្ទាប់ ដែលគិតមកដល់ថ្ងៃអាទិត្យម្សិលមិញ បានកើនដល់ជាង ៧០នាក់ ដោយមន្ត្រីជំនាញសុខាភិបាលបញ្ជាក់ថា ការដួលសន្លប់នេះដោយសារតែពួកគេមានបញ្ហាសុខភាព។

សិស្សជិត ២០នាក់ រៀននៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបន្តដួលសន្លប់ជាបន្តបន្ទាប់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ដោយសារបញ្ហាសុខភាព។

ឃុំថ្មដា ខេត្តពោធិ៍សាត់៖ ទីតាំងសម្រាប់កម្មករស្នាក់នៅដែលមានសភាពទ្រុឌទ្រោមនៅភ្នំសំកុស ដាច់ស្រយាល នៅជាប់ព្រំដែនថៃ នៅតែមិនអនុញ្ញាតឱ្យកម្មករចេញក្រៅ។ ផ្លូវនៅខាងក្រៅមានសភាពស្ងប់ស្ងាត់នៅពេលរសៀល ខណៈអាជីវករលក់ដូរតាមផ្លូវនិយាយថា ពលករបរទេសនៅខាងក្នុងទីតាំងនេះមិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅឡើយ។

ស្ថិតនៅក្នុងតំបន់ដែលពោរពេញទៅដោយជ្រលងភ្នំ ក្រុមពលរដ្ឋលើកឡើងថា ភោជនីយដ្ឋានមួយចំនួនក្នុងតំបន់ ក៏មានដាក់លក់សាច់ស្វាផងដែរ ខណៈពួកគេក៏បានចង្អុលបង្ហាញប្រាប់អ្នកយកព័ត៌មានអំពីទីតាំងដែលសម្បូរទៅដោយសកម្មភាពបរបាញ់ ហើយថែមទាំងបានសួរអ្នកយកព័ត៌មានថាចង់ទិញសត្វស្វាឬអត់ទៀតផង។

មន្ត្រីនគរបាលខេត្តពោធិ៍សាត់ បញ្ជូនជនជាតិចិន៣នាក់ទៅតុលាការ ដើម្បីចាត់វិធានការច្បាប់បន្ត ពាក់ព័ន្ធនឹងបទល្មើសលួចប្រាក់ពីជនជាតិចិនដូចគ្នា ប្រហែល៣០ម៉ឺនដុល្លារអាមេរិក កាលពីចុងសប្តាហ៍មុន ខណៈសមត្ថកិច្ចកំពុងតាមស្វែងរកជនល្មើសម្នាក់ទៀតដែលរត់គេចខ្លួន។

ពលរដ្ឋនៅខេត្តពោធិ៍សាត់ បន្តស្នើឱ្យអាជ្ញាធរពន្លឿនការធ្វើប្លង់ដីស្រែជូនពួកគាត់ ខណៈដីស្រែពួកគាត់ជាច្រើនគ្រួសារត្រូវបានប៉ះពាល់ដោយគម្រោងធ្វើប្រឡាយទឹកជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគាត់នៅពុំទាន់មានប្លង់ថ្មីសម្រាប់យកទៅប្រើប្រាស់នៅឡើយទេ។

នៅភាគខាងលិចនៃប្រទេសកម្ពុជា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបស្ចិមនៃប្រទេស ហើយជាតំបន់ដែលអំណោយផលក្នុងការធ្វើកសិកម្មផងដែរ។ ប្រជាពលរដ្ឋភាគច្រើនរស់នៅភាគខាងត្បូងជាប់តំបន់ភ្នំក្រវាញ និងវាលវែង ជាប្លុកនៃការធ្វើដំណាំចម្ការដាំទុរេន ដំឡូង និងពោត ជាដើម។ របរទាំងនេះ ពលរដ្ឋបានអះអាថាជាប្រភពនៃចំណូលប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់ជីវភាព។

សាលាដំបូងខេត្តពោធិ៍សាត់ បានដោះលែងកូនប្រុសសកម្មជនគណបក្សភ្លើងទៀនដែលជាអនីតិជន ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោយពីជាប់ពន្ធនាគារជិត១ខែ ពាក់ព័ន្ធនឹងបទចោទថាបានប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ ខណៈឪពុករបស់ក្មេងប្រុសរូបនេះនៅបន្តឃុំខ្លួននៅឡើយ។
VOD ជាអង្គភាពសារព័ត៌មានដែលប្រតិបត្តិការដោយមូលនិធិដើម្បីសេរីភាពដែលបានចុះបញ្ជីនៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
VOD ផ្តល់ព័ត៌មាន ផលិតកម្មវិធីទូរទស្សន៍អនឡាញ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
VOD is a media outlet operated by the Foundation for Freedom (FFF), a nonprofit organization registered in Washington State, United States, with EIN 92-2110856.
© 2026 Copyright By Foundation for Freedom (FFF)