ពលរដ្ឋប្រមាណ៣០០គ្រួសារដែលកំពុងបោះតង់នៅតាមចម្ការដំឡូងក្នុង​ខេត្តព្រះវិហារអំពាវនាវសុំជំនួយ

ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ នៅឃុំត្បែង​២ ស្រុក​គូលេន ខេត្តព្រះវិហារ អះ​អាង​ថា ពួកគាត់​កំពុងជួបទុក្ខលំបាក​ដោយចង​តង់​សំរាក​​ទាំង​គ្រួសារ​នៅ​តាមចម្ការដំឡូង ឬ​សុំរោងចាំចម្ការគេស្នាក់​នៅ ខណៈ​កូនៗ​បាត់​បង់​ការ​សិក្សា ក្រោយ​ពេល​អាជ្ញាធរ​ឈូសឆាយផ្ទះពួកគាត់ក្រោមហេតុផលថារស់នៅលើដីរបស់រដ្ឋ។​

World Vision បើក​កម្ម​វិធី​ «អំណាន​ឮៗ​»​ ដើម្បី​លើក​កម្ពស់​ការ​អាន​ និង​កៀរគរ​ថវិកា​សង់​បណ្ណាល័យ​នៅ​ខេត្ត​ព្រះវិហារ

អង្គការ​ទស្សនៈពិភពលោក (World Vision) បាន​រៀបចំ​កម្មវិធី​«អំណានឮៗ» នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ ដើម្បី​គាំទ្រ​ទិវា​អំណាន​ជាតិ លើក​កម្ពស់​វប្បធម៌​អាន​របស់​កុមារ​ និង​ដើម្បី​កៀរគរ​ថវិកា​សម្រាប់​ទិញ​សៀវភៅ​អាន​និង​កសាង​បណ្ណាល័យ​នៅតាម​សាលារៀន​គោលដៅ​មួយចំនួន​ក្នុង​ស្រុក​ជាំក្សាន្ត ស្រុក​រវៀង និង​ស្រុកឆែប ខេត្តព្រះវិហារ។

ពលរដ្ឋដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​​ចិន «ហេង​ហ៊្វូ គ្រុប ស៊ូ​ហ្គឺរ អីន​ដាស្ទ្រី (Hengfu Group Sugar Industry)» ស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានអាជ្ញាធររារាំងមិនឱ្យទៅដាក់ញត្តិនៅសាលាខេត្តព្រះវិហារ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

អាជ្ញាធរ​ខេត្តព្រះវិហារ​ហាម​ពលរដ្ឋ​មិន​ឱ្យ​ចូល​ក្នុង​ដីជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន

អាជ្ញាធរខេត្តព្រះវិហារ បានហាមប្រជាពលរដ្ឋមិនឱ្យចូលក្នុងដីជម្លោះជាមួយក្រុមហ៊ុនចិន «ហេងហ៊្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry)» ខណៈពលរដ្ឋថា ក្រុមហ៊ុនមួយនេះបានរំលោភយកដីធ្លីរបស់ពួកគេ ក្រោយទទួលបានសម្បទានពីរដ្ឋាភិបាល។

ពលរដ្ឋដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​​ចិន «ហេង​ហ៊្វូ គ្រុប ស៊ូ​ហ្គឺរ អីន​ដាស្ទ្រី (Hengfu Group Sugar Industry)» ស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានអាជ្ញាធររារាំងមិនឱ្យទៅដាក់ញត្តិនៅសាលាខេត្តព្រះវិហារ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

អាជ្ញាធរ​រារាំង​អ្នកភូមិ​មិន​ឱ្យ​ទៅ​ដាក់ញត្តិ​នៅ​សាលាខេត្ត​ព្រះវិហារ ដើម្បី​រក​ដំណោះស្រាយ​ដីធ្លី

អាជ្ញាធរខេត្តព្រះវិហារ បាន​រារាំងអ្នកភូមិមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន មិនឱ្យទៅដាក់ញត្តិនៅសាលាខេត្ត​ ដើម្បី​សុំអន្តរាគមន៍ពីអភិបាលខេត្ត​ជួយដោះ​ស្រាយវិវា​ទ​ដីធ្លី ខណៈជម្លោះនោះអូសបន្លាយជិត១០ឆ្នាំមក​ហើយ។

អ្នកស្រី ស៊ិង សាំ អង្គុយនៅក្រោមផ្ទះរបស់ខ្លួន ផ្ដល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានវីអូឌី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

បទយកការណ៍៖ ជនជាតិដើមកួយនៅព្រះវិហារថាខ្វះស្បៀង ដោយសារដីស្រែចម្ការពួកគេត្រូវក្រុមហ៊ុនចិនរារាំងមិនឱ្យធ្វើ

ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយរាប់រយគ្រួសារ​ នៅខេត្តព្រះវិហារ អះអាងថា ដី​ធ្វើស្រែ​និង​ចម្ការ​របស់​ពួក​គាត់ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ឈ្មោះ «ឡានហ្វេង» បាន​បំពាន​យក​១០ឆ្នាំ​មកហើយ ដែលធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែលំបាកពីមួយឆ្នាំទៅមួយឆ្នាំ ខ្វះស្បៀងអាហារ និង​ជំពាក់​បំណុល​ធនាគារ។​

លោក ថី ហុន ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ ឈរនៅក្បែរដើមច្បោះរបស់លោក ក្នុងដែនសហគមន៍ព្រៃព្រះរការ ខេត្តព្រះវិហារ។

បទយកការណ៍៖ ជនជាតិដើមភាគតិច​កួយ​បង្ខំ​ចិត្ត​លក់​ដើមច្បោះ ព្រោះ​មិនអាច​ទប់ស្កាត់​អ្នកលួចកាប់

ប្រជាសហគមន៍​ជនជាតិដើមភាគតិចកួយ​នៅក្នុងខេត្តព្រះវិហារ អះអាង​ថា រយៈ​ពេលប្រមាណ​៣ឆ្នាំចុងក្រោយនេះ ពួកគាត់ភាគច្រើនបានបង្ខំចិត្តលក់ដើមច្បោះ​ដែលបន្សល់​​​ទុក​តាំង​ពី​ដូន​តា​មក​នោះ ដោយសារតែមិនអាចទប់ស្កាត់បទល្មើសលួចកាប់​ឈើ​​បាន។

លោក អ៊ុង វុទ្ធី អភិបាលរងខេត្ដព្រះវិហារ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តព្រះវិហារ” ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

អាជ្ញាធរខេត្តព្រះវិហារទទួលស្គាល់ថាបទល្មើសព្រៃឈើនៅតែកើតមាន

មន្ត្រីជាន់ខ្ពស់ខេត្តព្រះវិហារទទួលស្គាល់ថា បទល្មើសព្រៃឈើនៅតាមដែនជម្រកបរិស្ថានសំខាន់ៗ ដូចជា​ដែន​ជម្រកព្រៃព្រះរការ ព្រៃឡង់​ និងព្រៃសហគមន៍ផ្សេងៗទៀតតែងតែកើតមាន បើទោះអាជ្ញាធរខេត្តចាត់មន្ត្រីអភិរក្សឱ្យប្រចាំការយ៉ាងណាក្ដី។

ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ខេត្តព្រះវិហារ ​ប្រឈម​បាត់បង់​ដី​ស្រែ​ចម្ការ​ដោយសារ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន

ជនជាតិ​ដើម​ភាគតិច​កួយ​ជិត​៨០​គ្រួសារ រស់​នៅ​ឃុំ​រម្យ​ទម ​ស្រុករវៀង ខេត្តព្រះវិហារ កំពុងប្រឈម​បាត់​ដីស្រែ​ចម្ការ ដោយ​ពួកគេ​ចោទ​ថា ក្រុមហ៊ុន​ចិន​និង​ក្រុមហ៊ុន​ឯកជន​មួយ​បានរំលោភ​បំពាន​យក​ហើយ​ប្រើ​អំណាច​ដើម្បី​គាប​សង្កត់​កុំ​ឱ្យ​ពួកគេ​តវ៉ា។

សហគមន៍ជនជាតិដើមភាគតិចកួយ នៅខេត្តព្រះវិហារ ប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រុមហ៊ុនដាំអំពៅចិនឈ្មោះ ឡានហ្វេង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

ជនជាតិដើមភាគតិច​នៅ​ខេត្តព្រះវិហារ​ទាមទារ​ឱ្យ​ពន្លឿន​ដោះស្រាយ​បញ្ហា​ដី​ពួកគាត់​ជាមួយ​ក្រុមហ៊ុនចិន

ជនជាតិដើមភាគតិចនៅស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បានតវ៉ាទាមទារឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនចិនដែលបាន​អូសបន្លាយ​ពេល​ជាង១០ឆ្នាំមកហើយ ខណៈពួកគេ​កំពុងជួបការលំបាកក្នុងជីវភាព។

ទីតាំងដីមួយកន្លែងក្រោយរងការឈូសឆាយ ដោយពលរដ្ឋអះអាងថា ដីនោះជាដីតំបន់ប្រវត្តិសាស្ត្រ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។

ជនជាតិដើមភាគតិច​ប្ដឹង​ក្រុមហ៊ុន​មួយ​ទៅ​ថ្នាក់​ជាតិ ពាក់ព័ន្ធ​ការ​ឈូសឆាយ​ដី​នៅ​តំបន់​ប្រវត្តិសាស្ត្រ​នៅ​ព្រះវិហារ

ជនជាតិដើមភាគតិចកួយជាង៣០គ្រួសារ បាន​ប្ដឹង​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​ ពាក់​ព័ន្ធនឹង​ការ​ឈូស​ឆាយ​ដីធ្លី​របស់​ពួកគេ និង​ដីនៅ​តំបន់ប្រវត្តិ​សាស្ត្រមួយក​ន្លែង​ ស្ថិត​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ