
អ្នកសារព័ត៌មានមួយរូបប្ដឹងអធិការនគរបាលក្រុងបាវិតពីបទគំរាមកំហែង
អ្នកសារព័ត៌មានប្រចាំនៅខេត្តស្វាយរៀងមួយរូប ប្ដឹងអធិការនគរបាលក្រុងបាវិតពីបទ «គំរាមកំហែង» ដោយថាដើម្បីទាមទារយុត្តិធម៌ បន្ទាប់ពីអធិការរូបនោះបានសម្លុតឱ្យអ្នកសារព័ត៌មានលុបវីដេអូផ្សាយផ្ទាល់ ដណ្ដើមយកទូរសព្ទមកលុបដោយខ្លួនឯង និងគំរាមចាប់វាយខ្នោះ នៅពេលអ្នកសារព័ត៌មានបដិសេធលុបវីដេអូផ្សាយពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ។