
ខេមរៈ ស្រីពៅ លេចដំណឹងអកុសលខណៈបងប្រុសមិនភ្ញាក់ផ្អើល
ក្នុងប៉ុន្មានថ្ងៃនេះ កាន់តែបែកខ្ទរខ្លាំងនូវព័ត៌មានថាតារាចម្រៀងផលិតកម្មសាន់ដេ កញ្ញា ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីរបស់លោក ខេមៈ សិរីមន្ត បានទទួលមរណភាពនិងខ្លះថាកំពុងសម្ងំទៅព្យាបាលនៅក្រៅប្រទេសដោយសារតែនាងប្រើឡេខុស។ ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះ បងប្រុសរបស់នាងបានប្រកែក ដោយអារម្មណ៍មិនភ្ញាក់ផ្អើលនិងចាត់ទុកថានោះគ្រាន់តែជារឿងធម្មតារបស់តារាល្បីម្នាក់។