
លោក ហ៊ុន សែន ព្រមានដកមន្ត្រីយោធា២នាក់ផ្សាយរឿងអាស្រូវសង្ឃមួយអង្គនៅបន្ទាយមានជ័យ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកតំណែងមន្ត្រីយោធា ២រូប ពីក្របខណ្ឌក្រសួងការពារជាតិ បន្ទាប់ពីមន្ត្រីយោធាទាំង ២រូបនោះ បានផ្សព្វផ្សាយវិវាទដ៏ចម្រូងចម្រាស់រវាងអតីតចៅអធិការវត្តមួយអង្គ និងនារីម្នាក់ នៅឯខេត្តបន្ទាយមានជ័យ កាលពីសប្ដាហ៍មុន។