
អត្ថបទទស្សនៈ៖ សារៈសំខាន់នៃទន្លេមេគង្គ និងការប្រកួតប្រជែងយុទ្ធសាស្ត្ររបស់អាមេរិកនិងចិន
នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទន្លេមេគង្គដែលគ្របដណ្ដប់លើប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម បានក្លាយជាចំណុចស្នូលនៃយុទ្ធសាស្ត្ររបស់មហាអំណាចធំៗ ដោយសារកត្តាសេដ្ឋកិច្ច និងកត្តាភូមិសាស្ត្រនយោបាយ។ អ្វីដែលលេចធ្លោជាងគេនោះ គឺសារៈសំខាន់នៃការរីកចម្រើនរបស់តំបន់នេះនៅក្នុងផ្លូវពាណិជ្ជកម្មពិភពលោក ដែលជាទីតាំងភូមិសាស្ត្រនៅជិតចំណុចក្តៅ (ដូចជា សមុទ្រចិនខាងត្បូង និង ច្រកម៉ាឡាកា) និងវត្តមានសេដ្ឋកិច្ច ការទូត យោធារបស់ចិននៅក្នុងតំបន់ កំពុងកើនឡើង។