
ពលរដ្ឋខ្មែរក្រោមពិបាកក្នុងការបញ្ជាក់អត្តសញ្ញាណរបស់ខ្លួនទាំងនៅទឹកដីកម្ពុជាក្រោម និងកម្ពុជា
អង្គការសង្គមស៊ីវិលមួយចំនួនបានរៀបចំវេទិកាប្រជាពលរដ្ឋខ្មែរក្រោមនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លើកឡើងពីបញ្ហាប្រឈមរបស់ខ្មែរក្រោមកំពុងរស់នៅលើទឹកដីកម្ពុជាក្រោមនិងកម្ពុជា ដើម្បីធ្វើរបាយការណ៍ដាក់ជូនអង្គការសហប្រជាជាតិ និងវេទិកាប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាននៅពេលខាងមុខ។