ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្នព្យុះចាប់ពីថ្ងៃទី៥ ខែកក្កដា
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវទៅសាធារណជនឱ្យប្រុងប្រយ័ត្នពីអាកាសធាតុ ពិសេសខេត្តជាប់មាត់សមុទ្រ ដោយសារតែកម្ពុជាកំពុងទទួលរងឥទ្ធិពលកូនព្យុះម៉ាន់ បង្កឱ្យមានភ្លៀងធ្លាក់ច្រើន លាយខ្យល់បក់ខ្លាំង និងផ្គររន្ទះ។