
ស្រីមុំដែលត្រូវគេទម្លាយរឿងអាស្រូវស្នេហាជាមួយលោក កឹម សុខា បដិសេធថាមិនដែលស្គាល់ ធី សុវណ្ណថា
ស្រ្តីម្នាក់ដែលត្រូវបានគេទម្លាយខ្សែអាត់សំឡេងថានាងមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបដិសេធថានាងមិនដែលស្គាល់កញ្ញាធី សុវណ្ណថានោះទេ។ កញ្ញា ធី សុវណ្ណថា ដែលមានឈ្មោះល្បីលើប្រព័ន្ធសង្គមហ្វេសប៊ុក បានដាក់ពាក្យប្តឹងចង់ឲ្យសមត្ថកិច្ចស្រាវជ្រាវពីសំឡេងសន្ទនាស្នេហា ដោយថាចំណែកមួយនៃការសន្ទនាមានលក្ខណៈបរិហាកេរ្តិ៍ឈ្មោះនាង។