
តុលាការសួរជជីកពីទំនាក់ទំនងសកម្មជនជាមួយថ្នាក់ដឹកនាំបក្សប្រឆាំង ជុំវិញដំណើរវិលត្រលប់របស់លោកស្រី មូរ សុខហួរ
តំណាងអយ្យការ និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសួរជជីកសកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក គង់ ម៉ាស់ ពីទំនាក់ទំនងជាមួយថ្នាក់ដឹកនាំគណបក្សនេះ ជុំវិញដំណើរវិលត្រលប់របស់លោកស្រី មូរ សុខហួរ កាលពីដើមខែមករា ឆ្នាំ២០២១។