
គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ ស្នើរដ្ឋសភាកុំបោះឆ្នោតគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០
គណបក្សនយោបាយចំនួន៤ដែលនៅក្រៅរដ្ឋាភិបាលស្នើរដ្ឋសភាគ្រប់គ្រងដោយគណបក្ស ប្រជាជនកម្ពុជាកុំឱ្យអនុម័តការស្នើកែរដ្ឋធម្ម នុញ្ញលើកទី១០ដែលស្នើឡើងដោយបក្សកាន់អំណាចដោយសម្អាងថា កែស្នើកែច្បាប់កំពូលជាថ្មីទៀតនេះ បានកាត់បន្ថយអំណាចសភា រារាំងដល់ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញដើម។