
គ.ជ.ប ថាមានគណបក្សចំនួន១១បានត្រៀមចុះឈ្មោះបេក្ខភាពចូលរួមការបោះឆ្នោតឃុំសង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា មានគណបក្សនយោបាយចំនួន១១ហើយដែលបានត្រៀមចុះឈ្មោះនិងដាក់បេក្ខភាពឈរឈ្មោះ បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់នីតិកាលទី៥ខាងមុខនេះ ខណៈកាលបរិច្ឆេទនៃការទទួលចុះឈ្មោះនៅសល់ពេលប្រមាណ១០ថ្ងៃទៀតប៉ុណ្ណោះ។