លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍គម្រប់ ៣០ឆ្នាំថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និងខួបគម្រប់១១ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងខេត្តកណ្ដាល នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

លោក ហ៊ុន ម៉ាណែត ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នា​ពេល​អនាគត

អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានសម្រេច​បន្ត​​គាំទ្រ​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី និងជ្រើស​តាំង​​លោក​ ហ៊ុន ម៉ាណែត ជា​បេក្ខភាពនាយករដ្ឋមន្ត្រី​នាពេល​អនា​គត។

លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន។

លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ក្លាយ​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា

អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បាន​បោះឆ្នោត​ជ្រើសតាំងលោក ទៀ បាញ់ និង​លោក​ស្រី ម៉ែន សំអន ជា​អ​នុប្រធាន​គណបក្ស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ​ព្រឹកថ្ងៃទី២៧ ឆ្នាំកក្កដា ឆ្នាំ២០១៨។

បក្សប្រជាជនកម្ពុជា នឹង​ដាក់​បេក្ខភាព​ច្រើន​រូប​ក្នុង​ការ​ប្រកួតប្រជែង​តំណែង​នាយករដ្ឋមន្រ្តី​ជំនាន់ថ្មី

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា បេក្ខភាពជានាយករដ្ឋមន្រ្តីសម្រាប់គណបក្ស​​កាន់​​អំ​​ណា​​​ច មិនមែនមានតែកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ម្នាក់ទេ ដែលនឹងត្រូវប្រកួតប្រជែងសម្រាប់តំ​​ណែង​​​ជាប្រមុខរដ្ឋដ៏សំខាន់មួយនេះ ខណៈ​ក្នុងជួរបក្សកាន់អំណាចមានធនធានមនុស្សដែល​​​មាន​​​សក្ដានុ​​ពល​​​ជាច្រើនរូបទៀតដែលនឹងត្រូវដាក់ឱ្យជ្រើសរើស។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ផ្ដល់បទសម្ភាសន៍ទាក់ទងនឹងស្ថានភាពជំនន់ទឹកភ្លៀងនិងការជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

លោក ឃួង ស្រេង ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ

​គណបក្សប្រជាជនកម្ពុជា បានតែងតាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន​គណៈ​កម្មាធិការគណបក្សនេះ ប្រចាំនៅ​រាជធានីភ្នំពេញ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គ.ជ.ប បន្ថែម​ថ្ងៃពិនិត្យ​និង​ចុះឈ្មោះ​បោះឆ្នោត​ច្រើន​ជាង​អាណត្តិ​មុនៗ​រហូត​ដល់​៥០​ថ្ងៃ

​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចប្រើប្រាស់​ពេលវេលា​នៃ​ការពិនិត្យនិង​ចុះ​​ឈ្មោះបោះឆ្នោត បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់​អាណត្តិ​​ទី៥ ដែ​​ល​​​​​​​នឹងប្រ​​ព្រឹត្តទៅពេលខាងមុខ ត្រូវប្រើពេល​​ច្រើន​​ថ្ងៃដែលពុំធ្លាប់មាន បើប្រៀបធៀប​​ទៅនឹង​​ការ​​​បោះ​​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពី​៤​​អាណត្តិកន្លង​ទៅ។

លោក កឹម សុខា និងលោក ហ៊ុន សែន។

លោក ហ៊ុន​ សែន​​ និង​លោក ​កឹម​ សុខា​ រម្លឹក​ខួប​​​និង​អំពាវនាវ​ឱ្យ​​​រួមគ្នា​គោរព​​​រដ្ឋ​ធម្មនុញ្ញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បាន​អបអរខួបនៃការ​ដាក់ឱ្យ​ប្រើប្រាស់​រដ្ឋធម្ម​នុញ្ញ ខណៈ​​ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានអំពាវនាវឱ្យ​រួម​គ្នា ការ​ពារ គោរព និងអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជាតាមស្មារតីដើម ដែលមានកិច្ចព្រមព្រៀងសន្តិភាពទី​ក្រុងប៉ារីសធ្វើជាមូលដ្ឋាន។

លោក​ ហ៊ុន សែន​ ថា​បក្ស​កាន់​អំណាច​មាន​លទ្ធភាព​​កែ​រដ្ឋ​ធម្មនុញ្ញ​ការពារ​មេ​ដឹកនាំ​កំពូល​ពេល​អស់​អំណាច​

លោកនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បានព្រមានចំពោះមេដឹកនាំកំពូលរបស់​អតីតគណបក្សប្រឆាំង​ថា គណបក្ស​​​ប្រជា​​ជន​​​កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់​ក្នុងការបង្កើតច្បាប់ ដើម្បីការពារមេដឹកនាំជាន់ខ្ពស់​របស់​​​រដ្ឋាភិ​​បាលពេលអស់អំណាច ហើយរឹតតែធ្វើបានទៅទៀតនោះ គឺអាចមានសមត្ថភាពក្នុងការបង្កើត​​បញ្ញត្តិ​​​បន្ថែម​ទៀតដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលថែមទៀតផង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ