
អ្នកឃ្លាំមើលថា ការកែទម្រង់ស្ថាប័នរដ្ឋគួរជាជម្រើសសម្រាប់ទីលានប្រកួតការបោះឆ្នោតឆ្នាំ២០២៣
អ្នកឃ្លាំមើលមួយចំនួនយល់ឃើញថា ទីលានប្រកួតការបោះឆ្នោតអាណត្តិថ្មីនេះ អ្នកនយោបាយគួរប្រកួតគ្នាដោយផ្តោតលើការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ ដើម្បីការពារផលប្រយោជន៍ជាតិ ជាជាងប្រើប្រាស់ធនធានជាតិ និងប្រព័ន្ធច្បាប់យកប្រៀបលើដៃគូប្រកួត ផ្ទុយពីគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ ដែលជាដើមចមជំរុញឱ្យកម្ពុជាបន្តជាប់ផុងក្នុងវិបត្តិជាតិ។