
លោក ថាច់ សេដ្ឋា អះអាងប្រាប់មេធាវីថាមិនបានចេញសែកស្អុយដូចការចោទប្រកាន់ឡើយ
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានអះអាងប្រាប់មេធាវីរបស់ខ្លួនថា លោកមិនបានចេញសែកណាមួយក្នុងអំឡុងឆ្នាំ២០១៩ ដូចការចោទប្រកាន់របស់តុលាការឡើយ ដោយថា សែកដែលគេចាត់ទុកជាសែកស្អុយនោះ អាចត្រូវគេថតចម្លង ដើម្បីដាក់បន្ទុក ចោទប្រកាន់លើរូបលោក។